គុណសម្បត្តិទាំង១០ នៃការទិញឥវ៉ាន់នៅលើអ៊ីនធឺណិត

. 1 min read

អ៊ីនធឺណិតបានផ្លាស់ប្ដូរនូវរបៀបដែលពួកយើងទិញឥវ៉ាន់យ៉ាងខ្លាំង។ ដោយសារ តែមានអត្ថប្រយោជន៍ជាច្រើន នាសព្វថ្វៃនេះមានមនុស្សជាច្រើនដែលចូលចិត្តទិញទំនិញ online ច្រើនជាងទៅផ្សារ។
តើមានហេតុផលអ្វីខ្លះ បានជាធ្វើអោយមនុស្សចូលចិត្ដទិញទំនិញអនឡាញខ្លាំងណាស់? នៅខាងក្រោមនេះពួកយើងនិងរៀបរ៉ាប់អំពីគុណសម្បត្តិទាំង១០យ៉ាង។

១ ភាពងាយស្រួល

ភាពងាយស្រួលគឺជាអត្ថប្រយោជន៍ដ៏ធំជាងគេ។ តើមានកន្លែងផ្សេងទេ ដែលអ្នកអាចទិញឥវ៉ាន់នៅពេលយប់ នៅពេលកំពុងសម្រាកនៅលើគ្រែ? អ្នកមិនចាំបាច់ឈរជាជួរៗជាមួយមនុស្សកុះករ ឬក៏ចាំអ្នកលក់ជួយអ្នកក្នុងការទិញទំនិញរបស់អ្នកនោះទេ ហើយអ្នកនិងអាចទិញក្នុងរយះពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ នៅក្នុង online shop អ្នកអាចទិញឥវ៉ាន់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងសប្តាហ៍ ហើយថែមទាំងមិនបំផ្លាញបរិស្ថានទៀត។ មិនមានកន្លែងណាដែលល្អជាងដែលអ្នកអាចទិញពត៍មានអំពីផលិតផលដូចជាebookទេ អ្នកនិងអាចទទួលវាបានភ្លាមៗក្រោយបង់ប្រាក់ហើយ។
ហើយក៏មានផលិតផលនិងគ្រប់វត្ថុធាតុដើមដ៏ទៃទៀតជាច្រើនដែលអ្នកអាចទាញយកបានផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានជួយដល់បរិស្ថានផងដែរ។

២ តំលៃដ៏ល្អជាង

អ្នកអាចទិញផលិតផលនៅក្នុងតំលៃដ៏ល្អ នៅលើអ៊ីនធឺណិត ពីព្រោះអ្នកអាចទិញបានផ្ទាល់ពីក្រុមហ៊ុនផលិត ដូច្នេះគ្មានអ្នកលក់ណាដែលអាចបន្ថែមតំលៃសេវា។ ក្រៅពីនេះ ហាងនៅលើអ៊ីនធឺណិត ផ្តល់ការបញ្ចុះតំលៃនិងកម្មវិធីពិសេសៗជាច្រើន ពីព្រោះពេលហាងមិនមានទីតាំងជាក់ស្តែង មិនត្រូវការបង់ពន្ធ ដូច្នេះអាចរកប្រាក់បានច្រើន។

៣ ច្រើនប្រភេទ

ឥវ៉ាន់ online មានជំរើសជាច្រើនដែលពិសេស។ ទីមួយអ្នកអាចទទួលបានឥវ៉ាន់ដែលមានម៉ាកជាច្រើននិងផលិតផលពីអ្នកលក់ទាំងអស់ផ្សេងៗគ្នាពីកន្លែងតែមួយ។ អ្នកអាចទិញសំលៀកបំពាកដែលល្បីនៅប្រទេសផ្សេង នៅពេលអ្នកនៅតែនៅបន្ទប់របស់អ្នក។ ការទិញរបស់អ្នកមិនមានដែនកំណត់ទេ អ្នកអាចទិញផលិតផលពីគ្រប់កន្លែងពិភពលោក ដោយមិនត្រូវការត្រូវការធ្វើដំណើរ។
ពេលទិញ online ធម្មតាអ្នកអាចជ្រើសរើសពីការជ្រើសរើសពណ៌និងទំហំ ដែលល្អជាងហាងលក់នៅជិតអ្នក។​ ពេលផលិតផលដែលអ្នកស្វែងរកមិនមាននៅក្នុងស្តុក អ្នកអាចសួរហាងលក់ដើម្បីទិញពេលផលិតផលនោះមានស្តុកវិញ។

៤ អ្នកអាចផ្ញើកាដូដោយងាយស្រួល

ដោយមិនគិតពីកន្លែងដែលអ្នកកំពុងរស់នៅ អ្នកក៏អាចផ្ញើកាដូទៅមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកបានដែរ។ ទោះបីអ្នកនៅប្រទេសផ្សេងក៏ដោយ អ្នកក៏អាចផ្ញើកាដូសម្រាប់ ថ្ងៃកំណើត ពិធីមង្គលការ ថ្ងៃពិសេសរបស់ម្ដាយ និងពិធីផ្សេងៗទៀតបានផងដែរ។

៥ អ្នកចំណាយតិចជាង

ធម្មតាពេលទៅផ្សារ អ្នកនឹងចំណាយលើសផែនការ ពិព្រោះអ្នកនឹងត្រូវការការបរិភោគនិងការដឹកជញ្ជូនជាដើម។

៦ ការប្រៀបធៀបតម្លៃ

ប្រសិនបើអ្នកចង់ប្រៀបធៀបតំលៃនិងផលិតផលផ្សេងៗ ការស្វែងរកនៅលើអ៊ីនធឺណិតគឺវាមានភាពងាយស្រួលជាង។ អ្នកក៏អាចសរសេរមតិយោបល់ឬពិនិត្យឡើងវិញ ដើម្បីជួយអតិថជនផ្សេងៗទៀតដើម្បីជួយក្នុងការជ្រើសរើសផងដែរ។

៧ គ្មានហ្វូងមនុស្ស

តើអ្នកចូលចិត្តទៅផ្សារ ពេលមានមនុស្សច្រើនដែរឬទេ? ចំពោះពួកយើងមិនចូលចិត្តទេ។ ទៅផ្សារនៅពេលថ្ងៃសម្រាក់ឬកម្មវិធីពិសេសធ្វើអោយអ្នកឈឺក្បាលខ្លាំង។ ពិបាកក្នុងរកកន្លែងចតម៉ូតូឬរថយន្តរបស់អ្នក​ ពិបាកដើកំសាន្ត ហើយនិងមានមនុស្សច្រើនដ៏រំខានធ្វើអោយអ្នកឆាប់អស់កំលាំង។ ពេលអ្នកទិញឥវ៉ាន់តាមonline មិនមានបញ្ហាទាំងនេះទេ។

៨ អ្នកទិញតិចជាង

ពេលទៅផ្សារ អ្នកប្រហែលជាទិញផលិតផលដែលអ្នកមិនមែនត្រូវការទេ ពិព្រោះអ្នកលក់មានសមត្ថភាព ដើម្បីបញ្ចុះបញ្ចូលអ្នកក្នុងការទិញផលិតផលរបស់គេ។ ជួនកាលយើងនឹងអាចទិញឥវ៉ាន់ដែលខុសពីរបស់ដែលយើងត្រូវការ ពិព្រោះវាគ្មានជម្រើសនិងចង់ទៅផ្ទះវិញហើយ។

៩ ទិញរបស់មួយទឹក

នៅលើអ៊ីនធឺណិត ការទិញនិងលក់ផលិតផលមួយទឹកគឺស្រួលជាងកន្លែងផ្សេងៗ។ អ្នកមិនត្រូវការចំណាយពេលរកកន្លែងផ្សេងៗដើម្បីដាក់លក់ តែបើបើកវេបសាយនិងរកមើលកន្លែងដែលអ្នកត្រូវការ ដោយតំលៃសមរម្យបាន។ ពេលអ្នកចង់ទិញវត្ថុបុរាណ នៅលើអ៊ីនធឺណិតមានមនុស្សលក់ច្រើនយ៉ាងប្រាកដ។

១០ អ្នកមិនចង់អោយមនុស្សផ្សេងៗឃើញ
ប្រសិនបើអ្នកខ្មាស់អៀនណាស់ មានឥវ៉ាន់ខ្លះដែលអ្នកមិនចង់អោយមនុស្សដទៃឃើញ។ ពេលទិញ online មិនមានបញ្ហានេះ និងអ្នកអាចទិញអ្វីក៏បានដែរ។

ឥឡូវនេះអ្នកស្គាល់គុណសម្បត្តិទាំង១០ នៃការទិញឥវ៉ាន់នៅលើអ៊ីនធឺណិតហើយ កំុភ្លេចពិនិត្យមើល MyPhsar ដើម្បីមើលផលិតផលដែលអ្នកអាចទិញonline ឬក៏ចាប់ផ្ដើមលក់ឥវ៉ាន់របស់អ្នក!