ចំនុចសំខាន់​ៗ​៩យ៉ាងដែល​យើង​ត្រូវ​ចងចាំមុនពេលសំរេចចិត្តទិញកុំព្យូទ័រយួរដៃថ្មី

. 1 min read

ទាំងនេះគឺជាអ្វីដែលអ្នកត្រូវចាំដើម្បីទិញកុំព្យូទ័រយួរដៃដ៏ល្អបំផុតសម្រាប់សម្រាប់ការងារនិងការសិក្សា។

នៅពេលដែលអតិថិជនសួរអ្នក ថាតើកុំព្យូទ័រយួរដៃណាមួយដែលល្អជាងគេសម្រាប់តំរូវការរបស់ពួកគេ តំបូងចម្លើយរបស់យើងដូចជាមិនសូវច្បាស់ទេ។ មានកុំព្យូទ័រយួរដៃច្រើនប្រភេទ ដែលមានតំលៃខុសពីគ្នា។ សូមពិនិត្យមើលបញ្ជីនេះ អំពីចំនុចសំខាន់ៗដែលអ្នកត្រូវចាំពេលទិញកុំព្យូទ័រយួដៃដែលថ្មី។

ទំហំ
បើសិនជាអ្នកត្រូវការកំុព្យទ៍រដែលជាចល័ត អ្នកគួរតែគិតអំពីnotebookដ៏តូចនិងមានទំងន់ស្រាល។ កំុព្យូទ័រដែលមានសញ្ញាUltrabookគួរតែសាកសមនិងអ្នកបំផុត ព្រោះវាមានរូបរាងស្ដើងស្រាល។ អ្នកគួររកមើលកំុព្យូទ័រដែលមានអេក្រង់ទំហំ12.5អីុញ ទៅ 13.3 អីុញ និងទំងន់ 1kg ទៅ 1.5 kg ព្រោះវាស្រាល នឹងតូចល្មមដែលអ្នកអាចដាក់តាមខ្លួនបាន ។

គុណភាពអេក្រង់
បើសិនអ្នកត្រូវការកំុព្យូទ័រសម្រាប់ការងារ អ្នកនឹងមើលអេក្រងរយះពេលយូរក្នុងមួយថ្ងៃ ដូច្នេះអ្នកត្រូវការអេក្រងដែលស្រួលមើលមិនធ្វើអោយភ្នែកឈឺទេ។ ដូចនេះប្រហែលអ្នកនឹងត្រូវការមួយដែលគ្មានtouchscreenទេ។
ចំនុចទីពីរ ពិនិត្យមើលresolution កម្រិតបង្ហាញរូបភាព 1920x1080-pixel resolution (ហៅថា Full HD) គឺល្អបើសិនអ្នកត្រូវការកន្លែងច្រើនពេលធ្វើការ។ មុំនៃការមើលគឺសំខាន់ដែរ។ កំុព្យូទ័រដែលមានIPS(in-plane switching)ដែលយើងអាចមើលពីខាងមុំមួយក៏បាន ពីព្រោះវាបង្ហាយរូបភាពច្បាស់នៅគ្រប់មុំ។

កំុទិញផលិតផលដែលមិនបានត្រួតពិនិត្យមើលច្បាស់លាស់ ទៅហាងដើម្បីមើលអេក្រងដែលសាកសមនិងអ្នក។ បើសិនជាអ្នកទិញពីអនឡាញ កំុភ្លេចអានreviewរបស់អ្នកដែលប្រើប្រាស់វាហើយ។

គុណភាពក្តារចុច
បើសិនអ្នកប្រើប្រាស់ក្ដារចុចយូរច្រើន ត្រូវតែទិញកំុព្យូទ័រដែលចុចដោយស្រួលបាន។ អ្នកត្រូវការក្ដារចុចដែលងាយស្រួលប្រើប្រាស់ និងមានប៊ូតុងច្បាស់ដែលស្រួលចុច។ ក្ដារចុចត្រូវតែមានពន្លឺនៅក្រោមប៊ូតុង ដើម្បីអ្នកប្រើប្រាស់វានៅពេលយប់ដែរ។ ដូចនិងអេក្រងដែលអ្នកគួរតែសាកល្បងប្រើប្រាស់មុនពេលសម្រេចចិត្តទិញ។

CPU
អ្នកអាចនិងពិបាកក្នុងការជ្រើសរើស CPU សំរាប់កុំព្យូទ័រដែលអ្នកចង់ទិញ សំរាប់ CPU លោកអ្នកមានពីរ ក្រុមហ៊ុនដែលអ្នកអាចជ្រើសរើស មាន Intel នឹង AMD ។ ប៉ុន្តែ CPU ដែលពេញនិយម នឹងប្រើប្រាស់ទូទៅ គឺ intel ។ CPU របស់ Intel មានច្រើនជំរើស សំរាប់ជ្រើសរើស ដូចជា Core i3 i5 នឹង Core i7 ជាដើម ។

RAM
ដើម្បីអោយមានដំណើរកាល្អជាងគេ អ្នកត្រូវការ Ram លើសពី 4 GB ពីព្រោះពេលបើកកម្មវិធីច្រើន ឬ Browser ច្រើននោះត្រូវការលើសពី 4GB ដើម្បីអោយកុំព្យូទ័រដំណើបានរលូនល្អ ជំរើសដ៏ល្អគួរជ្រើសរើស Ram ចាប់ពី 8GB ឡើងទៅ ។

ឧបករណ៍ផ្ទុក
Hard-disk សម្រាប់កុំព្យូទ័រ អ្នកគួរជ្រើសរើសយក SSD វាអាចធ្វើអោយកុំព្យូទ័រ របស់លោកអ្នកបើកកម្មវិធីបានលឿន នឹងកាន់ថ្មរបានយូជាង HDD ធម្មតាព្រោះវាសុីថាមពលតិច នឹងរកទិន្ន័យបានរហ័ស ។ ប៉ុន្តែមានតម្លៃ រាងថ្លៃ បន្តិចបើប្រៀបធៀបទៅនឹង HDD ធម្មតា
ដូចច្នេះបើលោកអ្នកចង់អោយកុំព្យូទ័រ របស់អ្នកដើរលឿននឹងកម្មវិធីបានរហ័ស អ្នកគួរជ្រើសរើស SSD តែបើអ្នកចង់បានទាំងទំហំផ្ទុកទិន្នន័យបានច្រើន អ្នកអាចជ្រើសរើសយក HDD ។

ថ្ម
ពិនិត្យមើលទំហំនៃថ្មនៅក្នុង Watt-hours (Wh) ឬ milliamp-hours (mAh) វាសំខាន់សំរាប់ សិស្ស ឬ អ្នកធ្វើរការ ពីព្រោះលោកអ្នកមិនចង់ស្ពាយដំុសាកតាមខ្លួន ឬត្រូវរកកន្លែងសាកភ្លើងរហូតនោះទេ។ ជាទូទៅ Ultrabook ឬ Notebook អាចកាន់ថ្មបានយ៉ូ ពី 6 ទៅ 10 ម៉ោង ដូច្នេះលោកអ្នកអាចជ្រើស Laptop ណាដែលកាន់ថ្មបានយូ វាងាយស្រួលក្នុងការប្រើរប្រាស់ ។

USB
អ្នកមិនគួរទិញកុំព្យូទ័រយួរដៃដែលគ្មាន USB 3.0 port ទេ អ្នកគួរតែស្វែងរក កុំព្យូទ័រយួរដៃណាដែលមានយ៉ាងហោចណាស់ពីរportដូចនេះ។ នេះគឺដើម្បីអាចប្រើប្រាស់hard drive ខាងក្រៅដើម្បីបម្រុងទុកទិន្នន័យកុំព្យូទ័រយួរដៃរបស់អ្នក ឬនៅពេលដែលអ្នកចង់ដោតmouseឬkeyboard។

គុណភាពកសាង
ទោះបីយើងមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏កុំព្យូទ័រយួរដៃនេះអាចបត់បែននិងទម្លាក់បាន។ កុំព្យូទ័រយួរដៃខ្លះបានបង្កើតឡើងដើម្បីទប់ទល់នឹងភ្លៀងនិងធូលី ហើយខ្លះត្រូវបានបង្កើតឡើងជាពិសេសគឺដើម្បីរឹងមាំ។
ខ្លះទៀតបានផលិតដើម្បីមិនបែកពេលត្រូវបានកំពប់ទឹកនៅលើវាដែរ។ អ្នកត្រូវតែចាំថាពេលអ្នកទិញ ត្រូវពិនិត្យមើល ថាតើកំុព្យូទ័រដែលអ្នកចង់ទិញបានសាកល្បងមើលយ៉ាងម៉េចដែរ ឬបើសិនមានការបញ្ជាក់អ្វីខ្លះ។

ស្គាល់ការចាំបាច់និងថវិការបស់អ្នក
អ្នកត្រូវជ្រើសរើសលក្ខណៈនៃកំុព្យូទ័ររបស់អ្នក ដោយគិតអំពីស្គាល់ការចាំបាច់និងថវិការបស់អ្នកដែរ។ ប្រហែលជាអ្នកនឹងត្រូវធ្វើការសម្របខ្លះ។ មិនមានកំុព្យូទ័រណាដែលមានលក្ខណៈទាំងអស់ដែលអ្នកចង់បាននោះទេ ហើយនិងតំលៃល្អដែរ។ ប្រាប់ពួកយើងនៅcommentរបស់អ្នក តើអ្នកគិតថាលក្ខណៈអ្វីខ្លះដែលសំខាន់ជាងគេសម្រាប់អ្នក។

កំុភ្លេចពិនិត្យមើលកុំព្យូទ័រដែលអ្នកអាចទិញនៅលើ MyPhsar!