៧ ចំនុចសម្រាប់ទិញស្មាតហ្វូនមួយទឹក

. 1 min read

ជាដំបូងអ្នកត្រូវដឹងអោយប្រាកដថា តើអ្នកចង់ទិញទូរស័ព្ទដៃប្រភេទអ្វី។ ទូរស័ព្ទដៃមួយទឹកដែលត្រូវបានប្រើប្រាស់ហើយ វាមានប្រភេទផ្សេងៗគ្នា ។
ទូរស័ព្ទមួយទឹកធម្មតាមកពីអ្នកប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នេះអ្នកទិញមិនដឹងប្រាកដ ថាទូរស័ព្ទនេះមានបញ្ហាអ្វីខ្លះ។ ក្រៅពីអ្នកប្រើប្រាស់ផ្ទាល់ខ្លួន មានហាងលក់ទូរស័ព្ទមួយទឹក ហៅថា preowned(ដែលបានមានអ្នកប្រើប្រាស់ហើយ) ឬ របស់ដែលជួសជុល (refubrished) ហើយធ្វើការដាក់លក់វិញ ។ ពេលទិញទូរស័ព្ទដៃមួយទឹកពីហាងលក់ទូរស័ព្ទpreowned ទូរស័ព្ទដែលធ្លាប់បានជួសជុល ដឹងថាទូរស័ព្ទត្រូវបានត្រួតពិនិត្យនិងដំណើរការ ជួនកាលផ្តល់ធានាដែលមានកំណត់។ នៅលើអ៊ីនធឺណិតមានហាងជា ច្រើន ដែលលក់ទូរស័ព្ទមួយទឹក។
ទូរស័ព្ទដៃមួយទឹកខ្លះដែលត្រូវបានជួសជុលsoftwareឬhardware ដើម្បីដំណើរការដូចផលិតផលថ្មី។
ខាងក្រោមនេះអ្នកអាចដឹងពីចំនុចសំខាន់ៗសម្រាប់ការទិញទូរស័ព្ទដៃមួយទឹក។

១ ត្រូវដឹងពេលវេលាដែលល្អសម្រាប់ទិញ
បើសិនអ្នកចង់ទិញទូរស័ព្ទដៃម៉ូដែលថ្មីដែលមានតំលៃសមរម្យ ឱកាសល្អជាងគេគឺពេលដែលទូរស័ព្ទដៃម៉ូដែលថ្មីជាងគេត្រូវបានចេញលក់នៅលើទីផ្សារ នេះគឺជាពេលដែលអ្នកអាចទិញទូរស័ព្ទដៃម៉ូដែលថ្មីនៅក្នុងតំលៃសមរម្យ។

២ តើទូរស័ព្ទនោះបានជាប់lockឬក៏unlocked?
ពេលទិញទូរស័ព្ទដៃមួយទឹក អ្នកត្រូវតែដឹងបើសិនទូរស័ព្ទនេះជាប់lockឬក៏unlocked
ព្រោះដើម្បីងាយស្រួលជ្រើសរើសប្រព័ន្ធទូរស័ព្ទ ។

៣ ប្រៀបធៀបតំលៃ
ចំនុចបន្តគឺការពិនិត្យមើលតំលៃ ទូរស័ព្ទដៃដែលអ្នកចង់ទិញដែលមាននៅក្នុងហាងផ្សេងៗ តើតំលៃប្រហែលៗគ្នា ឬក៏នៅហាងផ្សេងមានតំលៃថោកជាងហើយមានគុណភាពល្អ ។ នៅលើអ៊ីនធឺណេតមានវេបសាយនិងកម្មវិធីលក់ដូរជាច្រើន ដែលជាកន្លែងសំរាប់រកមើលតំលៃផលិតផលគ្រប់ប្រភេទ។
ឧទាហរណ៍ MyPhsar.com

៤ ដឹងពីគោលការណ៍របស់អ្នកលក់
ប្រសិនបើអ្នកទិញទូរស័ព្ទដៃមួយទឹក សូមកំុភ្លេចសាកសួរអ្នកលក់អំពីការធានា ប្រសិនបើទូរស័ព្ទអ្នកមានបញ្ហា តើអ្នកអាចអោយទូរស័ព្ទវិញនិងទទួលលុយវិញបានដែរឬទេ។

៥ ពិនិត្យមើលស្ថានភាពរបស់ទូរស័ព្ទ
ត្រួតពិនិត្យមើលបើសិនអេក្រង់មិនមានបញ្ហា ពីព្រោះការផ្លាស់ប្ដូរអេក្រង់វាមានតំលៃថ្លៃណាស់ ហើយក៏អាចមានន័យថាទូរស័ព្ទនេះនិងអាចមានបញ្ហាផ្សេងៗក្រៅពីនេះទៀតផងដែរ។

៦ ពិនិត្យមើលថាក្រៅពីទូរស័ព្ទដៃ អ្នកនឹងអាចទទួលបានអ្វីខ្លះ
របស់ដែលអ្នកទទួលជាមួយទូរស័ព្ទដៃមិនមែនជាbonusតែប៉ុណ្ណោះទេ ប៉ុន្តែជាពត៍មានអំពីអ្នកលក់។ ឧទាហរណ៍ បើសិនអ្នកលក់មានប្រអប់original អាចមានន័យថាទូរស័ព្ទនេះមិនត្រូវបានលួច។ បើសិនមានស្រោមការពារ មានន័យថា
ទូរស័ព្ទដៃនេះប្រហែលជានៅតែមានស្ថានភាពល្អ។ តើវាមកជាមួយឆ្នាំងសាកនិងកាសត្រចៀកoriginalឬទេ។

៧ គិតអំពីថ្មទូរស័ព្ទ
ថ្មរបស់ទូរស័ព្ទនិមួយៗនឹងបាត់បង់ថាមពលរបស់វាបន្តិចម្ដងៗ ដូច្នេះបើសិនថ្មបានប្រើប្រាស់រយះពេល១-២ឆ្នាំហើយ មានន័យថាប្រហែលជាមានតែ៨០%នៃថាមពលរបស់វា បើប្រៀបធៀបទៅ
និងទូរស័ព្ទដៃថ្មី។ សព្វថ្ងៃនេះមានទូរស័ព្ទប្រភេទAndroidខ្លះដែលចាស់ហើយមានថ្មដែលអាចផ្លាស់ប្ដូរថ្មីបាន ហើយបើសិនអ្នកប្រើប្រាស់ទូរស័ព្ទយ៉ាងច្រើនក្នុងមួយថ្ងៃហើយអត់មានពេលសាកថ្ម ដូច្នេះអ្នក អាចនិងមានបញ្ហាទូរស័ព្ទនិងឆាប់អស់ថ្ម។

នេះជាចំនុច៧យ៉ាងរបស់យើង ដែលណែនាំលោកអ្នកមុននឹងទិញទូរស័ព្ទដៃមួយទឹក ប្រសិនបើអ្នកចង់ស្វែងរកទូរស័ព្ទដៃមួយទឹកកំុភ្លេចស្វែងរកនៅលើកម្មវិធីMyPhsar!