Premium Posts and PiPay

. 1 min read

តើអ្នកបានមើលការផ្លាស់ប្ដូ ដែលបានបង្ហាញនៅលើកម្មវិធីនិងគេហទំព័ររបស់ MyPhsarហើយរឺនៅ? ហ្នឹងហើយ MyPhsar បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយនិងក្រុមហ៊ុន PiPay! មានន័យថា បើសិនអ្នកមានគណនី PiPay​ នៅក្នុុងទូរស័ព្ទរបស់អ្នក អ្នកអាចទិញឥវ៉ាន់និងបង់ប្រាក់ជាមួយ PiPay សម្រាប់ផលិតផលដែលមានសញ្ញា “pay with pipay“ ដូចជា ផលិតផលពី Official MyPhsar Store (លក្ខណៈនេះនឹងចាប់ផ្ដើុមដំណើរការនា ស​ប្តា​ហ៍​ក្រោយនេះ)។

MyPhsar បានចេញលក្ខណៈពិសេសថ្មីមួយទៀត ដែលអាចធ្វើអោយការប្រើប្រាស់កម្មវិធី MyPhsar របស់លោកអ្នកនឹងមានភាពប្រសើរឡើង។ អ្នកអាចជ្រើសរើស ថាអ្នកចង់អោយការលក់របស់អ្នកជា premium។ មានន័យថា បើសិនជាអ្នកចង់អោយអតិថិជនរបស់អ្នកអាចមើលឃើញផលិតផលរបស់អ្នកដោយងាយស្រួល អ្នកអាចធ្វើអោយការលក់របស់អ្នកជា Premium ដែលនឹងបង្ហាញនៅខាងលើកម្មវិធី MyPhsar ដើម្បីអោយអតិថិជនរបស់អ្នកអាចមើលឃើញភ្លាមៗ។ ការមើលឃើញច្រើនរបស់ផលិតផលមានន័យថាអ្នកអាចលក់ផលិតផលបានច្រើន។ ហើយអ្នកក៏អាចបង់តំលៃសេវា premium ដោយ​ PiPay ផងដែរ។

នៅខាងក្រោមអ្នកអាចមើលរូបភាពនៃការលក់ ដែលគឺជាការលក់ premium នៅលើapp
Screenshot_20181019-115140
ហើយនិងនៅគេហទំព័រ។
Screen-Shot-2018-10-19-at-12.35.03

ដើម្បីធ្វើអោយការលក់របស់អ្នកក្លាយជា premium តើអ្នកគួរធ្វើអ្វីខ្លះ? សូមមើលរូបភាពនៅខាងក្រោមដើម្បីដឹងពីរបៀបប្រើប្រាស់

ទី១ ពេលអ្នកបានបញ្ចប់រៀបចំការលក់ផលិតផលរបស់អ្នក អ្នកនឹងឃើញ ការជូនដំណឹងដូចនេះ:
Screen-Shot-2018-10-19-at-11.44.51

បន្ទាប់មកអ្នកអាចជ្រើសរើសរយៈពេល ដែលអ្នកចង់អោយការលក់របស់អ្នកជា premium

Screen-Shot-2018-10-19-at-11.45.12
ចុងក្រោយអ្នកត្រូវជ្រើសរើសរបៀបបង់ប្រាក់សេវា។ បើសិនជាអ្នកចង់បង់ជាសាច់ប្រាក់ សូមចុច Pay with cash។ ដើម្បីបង់ជាសាច់ប្រាក់អ្នកអាចមក office របស់ MyPhsar ដែលមានអាស័យដ្ឋានការិយាល័យ នៅ Aura Condominium ផ្ទះលេខ ៨៧ ផ្លូវលេខ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬក៏ទាក់ទងនិងលេខទូរស័ព្ទ 070268064 ដើម្បីនិយាយអំពីរបៀបបង់ប្រាក់ផ្សេងៗដែលលោកអ្នកចង់បាន។

បើសិនអ្នកចង់បង់ប្រាក់តាមរយះPiPay សូមចុច Pay with Pipay។

ប្រសិនបើអ្នកមានសំណួរផ្សេងៗ សូមទាក់ទងនិងពួកយើងតាមលេខទូរស័ព្ទខាងលើ ឬក៏ផ្ញើសារជូន facebook page របស់ MyPhsar។