Samsung Galaxy Note 9 vs Note 8

. 1 min read

Samsung ទើបប្រកាសនៅទូរស័ព្ទត្រកូល Note របស់ខ្លួន ។ Samsung Galaxy Note 9 បានបញ្ចេញមកជាមួយមុខងារ ប្រឌិតៗ ជាច្រើនធ្វើរអោយ ហ្វេនត្រកូល Note កន្ត្រាក់អារម្មណ៍ចង់បាន វាមកប្រើ ។

តើ Galaxy Note 9 ខុសពី Note 8 យ៉ាងម៉េច? ចាប់ផ្ដើមពីdesignរបស់ទូរស័ព្ទទាំងពីរនេះ។ Samsung Galaxy Note 8 មានទំហំ162.5 x 74.8 x 8.6mmនិងទម្ងន់195g។ Galaxy Note 9 គឺស្ទើរតែដូចគ្នា
ប៉ុន្តែគឺខ្លីតិចជាងដោយ2mm ធំជាងដោយ2mm ហើយនិងមានទំហំច្រើនជាងបន្តិច ដូច្នេះមានទំហំ161.9 x 76.4 x 8.8mm ហើយនិងទម្ងន់201g។ អេក្រង់របស់ Galaxy Note 9 គឺធំជាងបន្តិច។

នៅខាងមុខសំណង់និងការរចនានៃទូរស័ព្ទទាំងពីរស្ទើរតែដូចគ្នាទាំងស្រុង ខុសតែផ្នែកខាង ក្រោយនៃ កាមេរ៉ានិងfingerprint scannerមានកន្លែងថ្មី មានន័យថា scanner គឺនៅក្រោមកាមេរ៉ា។
Note 9 មានពណ៌ថ្មីដែរ ហើយនិងS Penមិនសាកសមនិងគ្រប់ពណ៌នៃទូរស័ព្ទ មានន័យថាអ្នកអាចជ្រើសរើសពីពណ៌ផ្សេងៗ។

Display នៃSamsung Galaxy Note 9 គឺធំជាងបន្តិច ប្រៀបនិង Note 8 មានន័យថា Note 9 មាន 6.4-inch panel ពេល Note 8 បានមាន6.3-inch panel។ ទូរស័ព្ទទាំងពីរមាន Super AMOLED និងQuad HD+ resolution 2960 x 1440 pixels។ មាន18.5:9 aspect ratio និងMobile HDR Premium ដូចគ្នា។

តើHardware នៃ Galaxy Note 9គឺយ៉ាងម៉េច? Note 8 បានមានQualcomm Snapdragon 835 ឬក៏ Exynos 8895 ជាមួយនិង 6GB RAM។ Note 9 មានSnapdragon 845 ឬExynos 9810 ហើយនិង 6GB RAM ដូចគ្នា។ ក្រៅពីនេះNote 9 មាន128GB internal memory។ Note 9មានម៉ូដែលមួយទៀតដែលមាន 8GB RAM​និង 512GB storage ហើយនិងអាចយក microSDដល់ 512GB។

ថ្មរបស់ Galaxy Note 9 មាន 4000mAh ដែលគឺថ្មខ្លាំងជាងគេបំផុតសព្វថ្ងៃនេះ។ Note 8 បានមានតែ3300mAh។

ឧបករណ៍មួយដែលពិតជាធ្វើអោយ Galaxy Note 9 គឺខុសពី Note 8 គឺ S Pen។ ទំហំនៃ S Pen ទាំងពីរគឺដូចគ្នា ក៏ប៉ុន្តែ S Pen ថ្មីមានការផ្លាស់ផ្ដូវដ៏ល្អ ពិព្រោះអាចភ្ជាប់និង Bluetooth ដែលធ្វើអោយអ្នកអាចប្រើប្រាស់វាដូច remote control។ ដូច្នេះពេលអ្នកធ្វើ presentation អាចប្រើវាដើម្បីផ្លាស់ប្ដូវរូបភាព កំណត់តន្ត្រី ឬក៏ថតរូបពីឆ្ងាយ។

កាមេរ៉ារបស់ Note 8 បានមាន dual camera system និង zoom lens ហើយនិង Note 9 មាន dual aperture system ដែរ ហើយនិង low light performance ល្អជាងទូរស័ព្ទជំនាន់មុន។ ទាំងពីរមាន dual 12MP sensors និង8MP កាមេរា៉ខាងមុខ។

ទូរស័ព្ទ Galaxy Note 9 គឺនៅតែនៅ pre-order ហើយនិងមកដល់ក្នុងពេលចាប់ៗនេះ ប៉ុន្តែ Galaxy Note 8 អ្នកអាចទិញនៅលើ MyPhsar!