តើធ្វើដូចម្តេច ដើម្បីជួយសង្រ្គោះ អាជីវកម្មរបស់អ្នក នៅក្នុងអំឡុងពេលវិបត្តិ វីរុសកូរូណា ?

. 1 min read

ការរីករាលដាលនៃវីរ៉ុសកូរ៉ូណា គឺពិតជាបានធ្វើឱ្យមានការព្រួយបារម្ភ និង មិនអាចជៀសវាងបាន សម្រាប់អាជីវកម្ម ដែលយើងចូលចិត្ត បូករួម ទាំងក្នុង និង ក្រៅ ឧស្សាហកម្មម៉ូដសំលៀកបំពាក់ផងដែរ។

នៅក្នុងអត្ថបទនេះ, ពួកយើងបានប្រមូលពត៍មាន គ្រប់យ៉ាង ដែល លោកអ្នកត្រូវដឹង អំពី វីរ៉ុស កូរ៉ូណា និង ទីផ្សារអេឡិចត្រូនិច, ព្រមទាំងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់មួយនេះ។

ម៉ាកយីហោ មួយចំនួន បានចាប់ផ្តើមខាតបង់ទឹកប្រាក់ និង បានបិទទ្វារផងដែរ។

ដំណោះស្រាយ ដ៏សាមញ្ញបំផុត ដែលបានផ្តល់ឲ្យនោះ គឺការបិទហាង ហើយ ពួកយើងត្រូវបាន លើកចិត្តឲ្យនៅផ្ទះ ។

ការបន្តរីករាលដាលនៃវីរ៉ុសកូរ៉ូណា បានធ្វើឲ្យមានការកំណត់ចំនួនហាងទំនិញ ដែលមនុស្សទូទាំងពិភពលោក អាច (ឬចង់)ធ្វើ។ អតិថិជន កាន់តែច្រើនឡើងៗ បានងាកទៅរកការប្រើប្រាស់ ទីផ្សារអេឡិចត្រូនិច ដើម្បីទទួលបាន ទំនិញដែលពួកគេ ត្រូវការ និង ចង់បាន។

មនុស្សស្ថិតក្នុង ចត្តាឡីស័ក ឬ ដាក់ខ្លួននៅដាច់ដោយឡែក គឺសក្តិសមបំផុត សម្រាប់ ការទិញ ទំនិញនៅតាម អនឡាញ ។

ចំនូលដែលបានមកពីការទិញសំលៀកបំពាក់ គឺ បានកើនឡើងដល់ 43% នៅសហរដ្ឋអាមេរិច នេះបើផ្អែកទៅតាម ហាងលក់រាយអនឡាញ នៅសប្តាហ៍ទី១ នៃ ខែមករា , ហើយជាមធ្យម ការបញ្ជាទិញ បានកើនឡើងរហូតដល់ 26% នៅក្នុងពេលនោះ។
គេកំពុងប៉ាន់ស្មានថា កាផ្លាស់ប្តូរនេះ បានធ្វើមនុស្សនិង ប្រើប្រាស់ ទីផ្សារអេឡិចត្រូនិចច្រើនឡើង នាពេលអនាគត ដោយ ជំរុញឲ្យមានការផ្លាស់ប្តូរទម្លាប់ ពីការទិញទំនិញក្នុងហាង មកទិញ រយៈអនឡាញវិញ ប្រសិនបើមិនចាំបាច់នោះទេ។

ឥឡូវនេះ អ្នកប្រើប្រាស់ មានទាំងពេលវេលា និងភាពចាំបាច់ក្នុងការទិញទំនិញតាមអនឡាញ។ យ៉ាងណាមិញ អ្នកទិញទំនិញ ដែលមានទម្លាប់ទិញទំនិញតាមរយៈអនឡាញ ប្រហែលជាមិនអាចងាកទៅរកការទិញទំនិញ នៅក្នុងហាងវិញទេ នៅពេលដែលស្ថានភាពនៃ covid-19 បានធូរស្បើយឡើងវិញ ។ ការទិញទំនិញតាមអនឡាញ និង ក្លាយជារឿងថ្មីមួយ ធម្មតាសម្រាប់អ្នកប្រើប្រាស់ភាគច្រើន។
civid-sellers
តើពួកគេកំពុង​ទិញអ្វី? និន្នាការនៃការទិញទំនិញអនឡាញ អំឡុងពេល COVID-19

នៅពេលដែលមានការ គំរាមកំហែងយ៉ាងខ្លាំងនៃការឆ្លងមេរោគ នៅសហរដ្ឋអាមេរិក និង ប្រទេសអាឡឺម៉ង់ យើងបានសង្កេតឃើញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នូវ តម្រូវការផលិតផលជាក់ស្តែង កើតមានឡើង។
ក្រុមហ៊ុនស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យ ពីអ្នកដែលបានចូលមើលគេហទំព័រលក់រាយ រាប់ពាន់លាននាក់ ឃើញថាការបញ្ជាទិញទំនិញតាមរយៈអ៊ិនធើណេត កំពុងតែនាំឲ្យ ទីផ្សារអេឡិចត្រូនិច(E-commerce) មានការរីកចម្រើនខ្លាំងឡើង។
ទំនិញដែលពេញនិយមបំផុត សម្រាប់ការបញ្ជាទិញតាម អ៊ិនធើណេតនោះមាន: ផលិតផលសុខភាព ឧបករណ៍ហាត់ប្រាណ ក្រដាសបង្គន់ និង អាហារកំប៉ុង។

ជារួម ការលក់តាមអ៊ិនធើណេត បានកើនឡើង 25% នៅក្នុងពេលមានវិបត្តិ COVID-19 ខណៈពេលដែលការលក់ គ្រឿងទេស តាមអ៊ិនធើណេតមានការកើនឡើងជាង 100% នៃការលក់ប្រចាំថ្ងៃ។

ការសិក្សារបានរកឃើញថា ប្រភេទទំនិញ ដែលទាក់ទងទៅនឹងផលិតផលការពារមេរោគ ដូចជា ស្រោមដៃ របាំងមុខ និង ទឹកលាងដៃ បានកើនឡើង 807%, ការទិញថ្នាំដោយគ្មានវិជ្ជបញ្ជារ បានកើនឡើងរហូតដល់ 217% ។

ការបញ្ជាទិញតាមអ៊ិនធើណេត សម្រាប់ឧបករណ៍ហាត់ប្រាណ ដូចជា kettlebells, dumbbells និង treadmills មានការកើនឡើង 55% បន្ទាប់ពីកន្លែងហាត់ប្រាណត្រូវបានចាប់ផ្តើមបិទនៅទូទាំងប្រទេសដើម្បីកាត់បន្ថយការរីករាលដាលនៃជម្ងឺ។

យើងនិងធ្វើការគូសបង្ហាញ ពីប្រភេទទំនិញដែលមាន និន្នាការខ្លាំងបំផុត ដោយក្នុងនោះយើងបានធ្វើការកំណត់ប្រភេទទំនិញសំខាន់ៗទាំង5 សម្រាប់ទីផ្សារ នីមួយៗ។
ប្រភេទទំនិញសំខាន់ៗទាំង 5 នោះគឺ៖

១. គ្រឿងទេស និង ម្ហូបក្នុងតំបន់
២. គ្រឿងប្រើប្រាស់ផ្សេងៗ
៣. ផលិតផល សុខភាព និង គ្រឿងប្រើប្រាស់ក្នុងផ្ទះ
៤. ប្រដាប់ប្រដា ក្មេងលេង និង ល្បែងកម្សាន្ត
៥. ស្មៅសប្បនិមិត្ត និង សួនច្បារ
civid-sellers5
ដោយសារតែ ការរីករាលដាលនៃជំងឺ មានទំហំធំ ដូចនេះ អតិថិជនប្រហែលជាចៀសវាងមកកាន់ហាងរបស់អ្នក ដើម្បីស្វែងយល់ពីផលិតផលរបស់អ្នក។ ប៉ុន្តែអ្នកក៏អាចធ្វើការបង្ហាញផលិតផលរបស់អ្នកតាមរយៈ អ៊ិនធើណេត ឬ រៀបចំការណាត់ជួបណាមួយ ដើម្បីជួយដល់ពួកគេ មុននិងពួកគេសម្រេចចិត្តទិញ។

ចរាចរណ៍នៅលើអ៊ិនធើណេត បានកើនឡើងមិនធ្លាប់មានពីមុន ចាប់តាំងពីវិបត្ដិវីវ៉ូសកូរ៉ូណាចាប់ផ្តើមមក។ សូមប្រាកដថាអ្នកកំពុងផ្តល់ជូនអតិថិជននូវអ្វីដែលពួកគេកំពុងស្វែងរកនៅលើ គេហទំព័រអេឡិចត្រូនិច និង គេហទំព័រទីផ្សាររបស់អ្នក។

ទីផ្សារអេឡិចត្រូនិចដ៏ពេញនិយមដូចជា MyPhsar និងជួយអ្នករៀបចំហាង ព្រមទាំង ធ្វើការបង្ហាញផលិតផលរបស់អ្នក។ ជម្រើសល្អបំផុតប្រសិន បើអ្នកមិនទាន់បានវិនិយោគ ដើម្បីដំណើរការហាងអេឡិចត្រូនិចមុនពេលមានការឆ្លងវីរុសកូរ៉ូណា ឬ ប្រសិនបើអ្នកចង់បង្កើនចំនួនអ្នកចូលមើលផលិតផលរបស់អ្នក។

វាអាចជួយអ្នកនៅពេលដែលអ្នកត្រូវការបង្កើនប្រាក់ចំណូលតាមរយៈអ៊ិនធើណេត ដើម្បីធ្វើការទូទាត់ការខាតបង់ តាមរយៈការលក់ដោយផ្ទាល់។
civid-sellers6
សេចក្តីសន្និដ្ឋាន៖ ការព្យាករណ៍សេដ្ឋកិច្ច អំឡុងពេល covid-19

វាបានបង្ហាញថា តម្រូវការសម្រាប់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៅអំឡុងពេល ការរីករាលដាលនៃ covid-19 និងមានការកើនឡើង។ អ្វីដែលយើងមិនអាចដឹងបានច្បាស់ពេលនេះគឺថា តើការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក នឹងមានឥទ្ធិពលយ៉ាងដូចម្តេច?

ហាងជាច្រើននឹងត្រូវ បង្ខំចិត្តបញ្ឈប់ធ្វើការ ជួលទីតាំងធ្វើអាជីវកម្ម ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ ជាលទ្ធផលការលក់តាមអ៊ិនធើណេតឬតាមរយៈទីផ្សារតាមអ៊ិនធើណេត គឺជាឱកាសតែមួយគត់របស់ពួកគេ ដើម្បីរួចផុតពីវិបត្ដិ ហើយ នៅតែស្ថិតលើទីផ្សារ។

ការរីកលូតលាស់ នៃទីផ្សារអេឡិចត្រូនិច នៅក្នុងអំឡុងពេលការរីករាលដាលនៃ covid-19 នឹងនាំឱ្យអ្នកធ្វើការបង្រួបបង្រួមយុទ្ធសាស្ត្រឌីជីថលរបស់អ្នក ធ្វើយ៉ាងណាឱ្យមានស្ថេរភាព និង បង្កើនម៉ាកយីហោរបស់អ្នកតាមអ៊ិនធើណេត។

តាមដានពត៍មានថ្មីៗ អំពីការរីករាលដាលនៃវីរ៉ុសមួយនេះ និង ឥទ្ធិពលរបស់វាលើ ទីផ្សារអេឡិចត្រូនិច គឺជា ជំហានដំបូង ដ៏អស្ចារ្យក្នុងអំឡុងពេលដែលទីផ្សារជាច្រើនស្ថិតនៅក្នុងព្យុះភ្លៀង។ ប៉ុន្តែនៅពេលដែលព្យុះភ្លៀងរសាត់បាត់ទៅ អាជីវកម្មនឹងត្រូវធ្វើការបុកគ្រឹះឲ្យបានរឹងមាំ ប្រសិនបើពួកគេចង់ធ្វើឲ្យ អាជីវកម្មរបស់ពួកគេ ងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពី covid-19 ។