តើអ្នកគួរដឹងអ្វីខ្លះអំពីការទិញទំនិញតាមរយៈអនឡាញ នៅក្នុងពេលមានវិបត្តិ វីរ៉ុស កូរ៉ូណា?

. 1 min read

តើខ្ញុំគួរទិញទំនិញតាមអនឡាញ ឥលូវនេះដែរឬទេ?
ជាការពិតណាស់! វាជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីការពារខ្លួនអ្នក និង ក្រុមគ្រួសារ ពីហានិភ័យដែលមិនចាំបាច់។​ ការទិញទំនិញ អនឡាញ ដែលស្ថិតនៅក្នុងអំឡុងពេលដែលជម្ងឺកំពុង រាលដាលនេះ គឺមានចម្ងល់ជាច្រើនដូចខាងក្រោម៖

តើវាមានសុវត្ថិភាពដែលឬទេ នៅពេលដែលទទួលកញ្ចប់ទំនិញ និង សម្លៀកបំពាក់?

ចុះប្រសិនបើទំនិញទាំងនោះ ចេញមកពី កន្លែង ឬ មនុស្ស ដែលកំពុង មានការឆ្លង វិវ៉ុស កូរ៉ូណា?

តើការទិញទំនិញអនឡាញ អាចនាំឲ្យមានគ្រោះថ្នាក់ទៅដល់ អ្នកដែលទទួលខុសត្រូវ លើការ វិចខ្ចប់, ការដឹកជញ្ចូន ឬ អ្នកចែកចាយ ទំនិញនោះទេ?

ហើយ តើមានវិធីអ្វីដែលល្អបំផុត ដើម្បីជួយគាំទ្រ ទៅដល់ ម៉ាក ឬ ហាង ទាំងនោះ?

COVID_pic2

តើវាមានសុវត្ថិភាពដែរឬទេ នៅក្នុងការទទួលកាន់កញ្ចប់ទំនិញ?

តាមទស្សនៈសុវត្ថិភាពផ្ទាល់ខ្លួន, យើងមិនគួរដាក់ខ្លួនយើង នៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយការបញ្ជាទិញ សម្លៀកបំពាក់ ឬ ទំនិញផ្សេងៗ និងទទួលកញ្ចប់ទំនិញនោះទេ។

ចាប់តាំងពីពេលដែល អ្នកទទួលខុសត្រូវ ការវិចខ្ចប់ អ្វីដែលអ្នកបញ្ចាទិញ, ហើយឆ្លងកាត់ការដឹកជញ្ចូន រហូតដល់មុខទ្វាររបស់អ្នក, វាទំនងហាក់បីដូចជា វិវ៉ុស មិនអាចនៅរស់ នោះទេ តាមរយៈ ដំណើរការទាំងអស់នេះ។

តែទោះជាយ៉ាងណា, ដើម្បីបង្កើនសុវត្ថិភាព អ្នកគួរតែលាងសម្អាតដៃ បន្ទាប់ពីទទួលទំនិញ, ឬ ក៏អាចធ្វើអនាម័យដោយការសម្លាប់មេរោគ មុននឹងអ្នកធ្វើការបើកវា។
ដូចគ្នានេះដែរ ប្រសិនបើអ្នកទិញសម្លៀកបំពាក់ អ្នកគួរតែសម្អាតវា ដូចសម្លៀកបំពាក់ដទៃទៀតដែរ ហើយ វានិងសម្លាប់មេរោគដែលមាន នៅលើសម្លៀកបំពាក់នោះ។

តើត្រូវធ្វើការដឹកជញ្ជូន និង ការបង់ប្រាក់យ៉ាងដូចម្តេច?

ហាងអនឡាញ ជាច្រើន តែងតែមានជម្រើស ក្នុងការបង់ជាសាច់ប្រាក់ឲ្យតិចបំផុត ដើម្បីកាត់បន្ថយ ពីការឆ្លងមេរោគ តាមរយៈ ក្រដាស់ប្រាក់។
COVID_pic3
ប្រសិនបើខ្ញុំត្រូវការបញ្ជាទិញទំនិញតាមរយៈអនឡាញ, តើខ្ញុំគួរបញ្ជាទិញពីណា?

មធ្យោបាយល្អបំផុត និង សុវត្ថិភាព គឺបញ្ជាទិញពី ហាងអនឡាញ ឬ ពីទីផ្សារនៅក្នុងតំបន់។ ជួយគាំទ្រទៅដល់អាជីវកម្មខ្នាតតូច គឺវាមិនត្រឹមតែជាផ្តល់ប្រាក់ដល់ ម៉ាក និង ហាងដែលយើងស្រលាញ់នោះទេ តែវាជាការជួយទៅដល់ អ្នកដែលធ្វើឲ្យពួកគេអាចធ្វើទៅបាន។
វិធីដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់អាជីវកម្មទាំងនេះ គឺគ្រាន់តែជួយទិញទំនិញតែប៉ុណ្ណោះ។