ZenFone Max Pro

. 1 min read

តើអ្នកចង់ទិញទូរស័ព្ទថ្មីដែរឬទេ? ពិនិត្យមើលស្មាតហ្វូនZenFone Max ProពីAsus ដែលមានលក្ខណៈពិសេសមែនទែន!

ZenFone Max Pro គឺជាស្មាតហ្វូនជំនាន់ថ្មីប្រើប្រាស់បន្ទះឈីប Snapdragon 636
Kryo Octa-core និងមានអង្គចងចាំទំហំ 3 GB / 4 RAM, Asus Zenfone Max Pro M1 ដែលមានសមត្ថភាពមធ្យម ដែលអាចអោយយើងលេងហ្គេម គ្រប់ជំនាន់ដោយរលូន ។ ZenFone Max Pro មាន 6” Full HD+ (2160x1080) 18:9 Full View display, ថាមពលថ្ម 5000mAh ដែលមានថាមពលខ្លាំងជាងមុន ជាមួយ dual-camera និងសំឡេងពិរោះ​ នឹង លឺខ្លាំង លក្ខណៈពិសេសទាំងនេះនិងសាកសម អោយអ្នកប្រើប្រាស់ តាមតម្រូវប្រចាំថ្ងៃ គ្មានបញ្ហានោះឡើយ ។

ប្រើប្រាសប្រព័ន្ធដំណើរកា Stock Android ចុងក្រោយបង្អស់
ដំណើរការដោយប្រព័ន្ធ Android 8.1 Oreo ហើយនិងថ្ម5000 mAh របស់វាអាចអោយអ្នកប្រើប្រាស់ បានរយៈពេលដល់ទៅ២ថ្ងៃ ស្តាប់តន្ត្រីដល់បានដល់ទៅ១៩៩ម៉ោង និង១២ម៉ោងលេងហ្គេម ហើយនិង២៨ម៉ោងប្រើប្រាស់Wi-FiលេងInternet ។
ទំហំដូចមុន ប៉ុន្តែអេក្រង់ធំជាងមុន
ZenFone Max Pro ឱ្យអ្នកមើលឃើញផ្ទៃអេក្រង់កាន់តែធំ នៅក្នុងទំហំតិចជាង! អេក្រង់ទំហំ 6 អ៊ីញ FHD+ ultraslim លាតដល់គែមទូរស័ព្ទ នឹងមានរាងស្តើងដែលមានទំហំដូចនឹងទូរស័ព្ទ 5.5 អ៊ីងធម្មតាដែរ។ វាជាការរចនា ergonomic ចុងក្រោយដែលស្រស់ស្អាត ស្ដើងនិងមានផាសុខភាពក្នុងការកាន់។

ZenFone Max Pro មកជាកាម៉ារ៉ា ភ្លោះទំហំ 13 មេហ្គាភិចសែល ដែលមាន កម្រិត Aperture (f/2.2, 25mm, 1.12µm, PDAF) ដែលថតរូបភាពបានច្បាស់ នឹង អាចថត portrait mode បាន ។ សំរាប់វីដេអូ
យើងអាចចាប់យកក្នុងកម្រិត 4K UHD 2160p@30fps នឹង FHD 1080p@30/60fps

កាម៉ារ៉ាខាងមុខមានទំហំ 5 មេហ្គាភិចសែល ដើម្បីជួយអ្នកថតរូបselfieដ៏ស្អាតបំផុត ZenFone Max Pro មានមុខងារពិសេស ដែលជួយ ធ្វើអោយផ្ទៃមុខមើលទៅស្រស់ស្អាត, បង្កើន Skin Tone និងអ្វីៗជាច្រើនទៀត។ ZenFone Max Pro ពិតជាធ្វើអោយសម្រស់របស់អ្នកកាន់តែអស្ចារ្យ!

ការតភ្ជាប់ច្រើនទៀតការផ្ទុកបន្ថែមទៀត
ZenFone Max Pro មានរន្ធដោតស៊ីមពីរដែលទ្រទ្រង់ 4G LTE ដែលមានល្បឿន 400Mbps7 និងរន្ធដោត microSD ដែលអនុញ្ញាតឱ្យអ្នកបង្កើនទំហំផ្ទុករបស់អ្នករហូតដល់ 512 GB

ZenFone Max Pro មានមុខងារដោះសោ ដោយស្កេនមុខ - ដែលស្គាល់លក្ខណៈពិសេសតែមួយគត់របស់អ្នក និងដោះសោទូរស័ព្ទរបស់អ្នកយ៉ាងឆាប់រហ័ស។ វាក៏មានឧបករណ៏ស្នាមម្រាមដៃខាងក្រោយ ដែលមានទីតាំងល្អសម្រាប់អ្នកកាន់ទូរស័ព្ទរបស់អ្នក។ ស្រទាប់ស្កេនម្រាមដៃរបស់ ZenFone Max Pro អាចស្កេនក្នុងរយៈពេលត្រឹមតែ 0.3 វិនាទី - សូម្បីតែម្រាមដៃរបស់អ្នកសើមក៏ដោយ! ។ ទាំងនេះជាលក្ខណះពិសេសរបស់ ZenFone Max Pro ។

សូមចងចាំថាអ្នកអាចទិញទូរស័ព្ទZenFone Max Proនេះពី MyPhsar! សូមចុចទីនេះនិងបញ្ជាទិញឥឡូវនេះ!